ប្រជាជននៅទូទាំងរដ្ឋ NSW កំពុងត្រូវបានជំរុញឱ្យការពារខ្លួនគេប្រឆាំងទល់នឹងជំងឺធ្ងន់ធ្ងរ ដោយកក់ចាក់វ៉ាក់សំាងគ្រុនផ្ដាសាយធំរបស់ពួកគេឱ្យបានមុនរដូវគ្រុនផ្ដាសាយធំឆ្នាំ 2024។
របាយការណ៍ឃ្លាំមើលជំងឺតាមផ្លូវដង្ហើមចុងក្រោយបំផុតបង្ហាញថាមនុស្សជាង 4,700 នាក់នៅក្នុងរដ្ឋ NSW បានត្រូវធ្វើរោគវិនិច្ឆ័យមានគ្រុនផ្ដាសាយធំនៅក្នុងរយៈពេលបួនសប្ដាហ៍ចុងក្រោយ ដោយកើនឡើង 16 ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
មន្ទីរពេទ្យនៅរដ្ឋ NSW បានទទួលការចូលសម្រាកក្នុងមន្ទីរពេទ្យ ដោយសារជំងឺស្រដៀងនឹងគ្រុនផ្ដាសាយធំចំនួន 480 នាក់ នៅចន្លោះថ្ងៃទី 6 ខែមករា និងថ្ងៃទី 14 ខែមេសា ឆ្នាំ 2024។ នេះគឺប្រៀបធៀបជាមួយមនុស្ស 284 នាក់នៅក្នុងអំឡុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ 2023។
រដ្ឋាភិបាលរដ្ឋញូវសោវែល (NSW Government) គឺកំពុងលើកទឹកចិត្តដល់ប្រជាជនឱ្យកក់ចាក់វ៉ាក់សាំងគ្រុនផ្ដាសាយធំ តាមរយៈគ្រូពេទ្យព្យាបាលជំងឺទូទៅ (GP) ឬឱសថការីនៅក្នុងតំបន់ឱ្យបានមុនរដូវរងារ។
ប្រជាជនដែលត្រូវបានចាត់ទុកថាមានហានិភ័យកាន់តែខ្ពស់នៃជំងឺធ្ងន់ធ្ងរពីជំងឺគ្រុនផ្ដាសាយធំដែលមានសិទ្ធិទទួលបានវ៉ាក់សាំងគ្រុនផ្ដាសាយធំដោយឥតគិតថ្លៃ។ បណ្ដាក្រុមអាទិភាពរួមមាន៖
សុខាភិបាលរដ្ឋញូវសោវែល (NSW Health) ក៏ណែនាំឱ្យពិចារណាក្នុងទទួលដូសជំរុញ COVID-19 ក្នុងពេលព្រមជាមួយគ្នានឹងការចាក់វ៉ាក់សាំងជំងឺគ្រុនផ្ដាសាយធំ។
ដំបូន្មានអំពីវ៉ាក់សាំង COVID-19 ចុងក្រោយបំផុតរបស់ក្រុមផ្ដល់ប្រឹក្សាផ្នែកបច្ចេកទេសលើការចាក់ថ្នាំបង្ការអូស្ត្រាលី ណែនាំថា៖
64 ឆ្នាំ និងអ្នកទាំងនោះដែលមានអាយុ 5 -18 ឆ្នាំដែលមានភាពសុំាខ្សាយធ្ងន់ធ្ងរ។
ជំហានមួយចំនួនដើម្បីជួយការពារខ្លួនរបស់យើងផ្ទាល់ និងមនុស្សជាទីស្រឡាញ់របស់យើងពី COVID-19 និងគ្រុនផ្ដាសាយធំ រួមមាន៖
បានធ្វើតេស្តឃើញ COVID-19 ឬគ្រុនផ្ដាសាយធំវិជ្ជមាន។
ព័ត៌មានបន្ថែមស្ដីពី គ្រុនផ្ដាសាយធំ និង វ៉ាក់សាំងជំរុញ COVID-19 អាចរកឃើញមាននៅលើ NSW Government គេហទំព័រ។
សម្រង់សំដីដែលទាក់ទងនឹងប្រមុខរដ្ឋាភិបាល Premier Chris Minns៖
“គ្រុនផ្ដាសាយធំឆ្លងសាហាវខ្លាំងណាស់ ហើយវាអាចជាការគំរាមកំហែងដល់ជីវិតជាពិសេសសម្រាប់ក្រុមដែល ងាយរងគ្រោះដូចជាកុមារវ័យក្មេង ស្ត្រីមានផ្ទៃពោះ មនុស្សពេញវ័យមានអាយុកាន់តែចាស់ និងមនុស្សដែលមាន ស្ថានភាពផ្នែកវេជ្ជសាស្ត្ររ៉ុំារ៉ៃ។
“ការទទួលបានការចាក់ថ្នាំគ្រុនផ្ដាសាយធំគឺជាវិធីដ៏ល្អបំផុតដើម្បីការពារខ្លួនអ្នកផ្ទាល់ និងការពារសហគមន៍បាន កាន់តែទូលំទូលាយ”។
សម្រង់សំដីដែលទាក់ទងនឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាល Ryan Park៖
“គ្រុនផ្ដាសាយធំបានចាប់ផ្ដើមកើនឡើងនៅក្នុងផ្នែកខ្លះនៃប្រទេសអូស្ត្រលី ហើយវារំពឹងថានឹងចាប់ផ្ដើមកើនឡើង នៅទូទាំងរដ្ឋ NSW ក្នុងពេលឆាប់ៗនេះ ដូច្នេះជាការសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវចាក់វ៉ាក់សាំងដើម្បី កាពារខ្លួនអ្នកផ្ទាល់ និងមនុស្សដទៃទៀត ពីព្រោះអ្នកមិនចង់ចូលទៅសម្រាកព្យបាលក្នុងមន្ទីរពេទ្យ ឬធ្វើឱ្យសមាជិកសហគមន៍ប្រឈមនឹងហានិភ័យទេ។
“មនុស្សគ្រប់រូបដែលមានអាយុប្រាំមួយខែ និងអាយុលើសនេះត្រូវបានណែនាំឱ្យទទួលវ៉ាក់សាំងគ្រុនផ្ដាសាយធំ ហើយវ៉ាក់សាំងទាំងនេះអាចរកបានតាមរយៈគ្រូពេទ្យព្យាបាលជំងឺទូទៅ (GPs) សម្រាប់ក្រុមអាយុណាមួយ ក៏ដូចជាតាមរយៈឱសថស្ថាននានាសម្រាប់មនុស្សគ្រប់រូបដែលមានអាយុប្រាំឆ្នាំ និងអាយុលើសនេះ”។
< សម្រង់សំដីដែលទាក់ទងនឹងប្រធានមន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត Kerry Chant៖
“កាលពីឆ្នាំទៅ យើងបានឃើញការកើនឡើងនៃវត្តមាន ED ក្នុងចំណោមកុមារមានវ័យក្មេង ដែលពួកគេខ្លះ ត្រូវបានចូលទៅសម្រាកព្យាបាលនៅកន្លែងថែទាំជាបន្ទាន់ដោយសារមានបញ្ហាស្មុគស្មាញគំរាមកំហែងដល់ជីវិតដោយសារជំងឺគ្រុនផ្ដាសាយធំ។ យើងមិនចង់ឃើញការកើតឡើងដដែលនៅឆ្នាំនេះទេ ដូច្នេះយើងសូមរម្លឹកដល់គ្រួសារនានាឱ្យកក់ចាក់វ៉ាក់សាំង ជំងឺគ្រុនផ្ដាសាយធំដោយឥតគិតថ្លៃនៅពេលឥឡូវនេះសម្រាប់កូនៗរបស់ពួកគេដែលមានអាយុក្រោម 5 ឆ្នាំ។
“វាជាដំណើរលឿន និងងាយស្រួលបំផុតក្នុងការកក់ជាមួយវេជ្ជបណ្ឌិត ឬឱសថការីនៅតាមតំបន់របស់អ្នក ដែលក៏អាចចាក់វ៉ាក់សាំង COVID-19 ឱ្យអ្នកក្នុងពេលជាមួយគ្នាបាន ប្រសិនបើបានណែនាំឱ្យធ្វើដូច្នោះ។ នេះជាសកម្មភាពសាមញ្ញ ងាយ អាចជួយអ្នក និងគ្រួសាររបស់អ្នកឱ្យបន្តស្នាក់នៅមានសុខភាពល្អនៅរដូវរងារនេះ”។